អំពីគម្រោង
តើគម្រោង Heartland ជាអ្វី?
ខុនដូ The Heartland ជាខុនដូផ្ដល់សេវាគ្រប់គ្រងនិងនៅជិតមាត់ទន្លេដែលជាទីតាំងដ៏កម្រនៅក្នុងតំបន់ពាណិជ្ជកម្មកណ្ដាល (CBD)ស្ថិតនៅខាងត្បូងមហាវិថីព្រះនរោត្តម ចំកណ្តាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាមួយនឹងផ្ទៃដីសរុបប្រមាណ 103,000 ម៉ែត្រការ៉េ ខូនដួមាននូវប្រភេទអាជីវកម្មជាច្រើន និងឈានមុខគេក្នុងនាមជាមជ្ឈមណ្ឌលដែលផ្ដល់ការរស់នៅបែបទីក្រុងច្រកចេញចូលតែមួយលំដាប់អន្តរជាតិ។
ដោយមានទីតាំងភូមិសាស្ត្រពិសេស និងទេសភាពធម្មជាតិពិសេសជាងគេ គម្រោងនេះបានក្លាយជានិមិត្តសញ្ញានៃគុណភាពរស់នៅលំដាប់ខ្ពស់ ដែលទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់វិនិយោគិនជាច្រើន។
- ចម្ងាយពីខុនដូត្រឹម 5 នាទី មានស្ថានទូតបរទេសចំនួន 7 ធនាគារធំៗចំនួន 5 កន្លែង តំបន់អាជីវកម្មស្នូល និងសេវាវេជ្ជសាស្ត្រផ្សេងៗ។
- ស្ថិតនៅចម្ងាយត្រឹម 10 នាទីពីខុនដូ គឺជាទីតាំងដែលប្រមូលផ្ដុំទៅដោយស្ថាប័នរដ្ឋបាលជាតិ សាលាអន្តរជាតិ សណ្ឋាគារលំដាប់ខ្ពស់ និងតំបន់ដែលមានភាពអ៊ូអរ។
- ចំណាយពេលត្រឹមតែ 15 នាទី អ្នកអាចទៅដល់កន្លែងទេសចរណ៍ល្បីៗដូចជា វិមានឯករាជ្យ និងព្រះបរមរាជវាំងជាដើម។
- ការបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិថ្មីនាពេលខាងមុខ (ចន្លោះឆ្នាំ 2025 ដល់ឆ្នាំ 2030) នឹងលើកកម្ពស់តម្លៃវិនិយោគនៃគម្រោងនេះបន្ថែមទៀត។
ខុនដូ Heartland គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរស់នៅ និងការវិនិយោគលំដាប់ខ្ពស់ ហើយក៏ជាខុនដូនៅជិតមាត់ទន្លេដែលអាចចូលរស់នៅបានភ្លាមៗនៅក្នុងទីក្រុងភ្នំពេញផងដែរ ។

ជានិមិត្តរូបតំណាងរាជធានីភ្នំពេញ PENH
ជានិមិត្តរូបតំណាងរាជធានីភ្នំពេញ
ដេគ័រតាមរចនាបថបុរាណ
គម្រោងខុនដូ The Heartland ត្រូវបានរចនាតាមអត្ថន័យនៃស្ថាបត្យកម្មដេគ័ររចនាបថបុរាណដែលមានអាយុកាលរាប់សតវត្សរ៍ និងរួមបញ្ចូលគ្នានូវរចនាបថសិល្បៈស្ថាបត្យកម្មផ្សេងៗទៀត ដើម្បីសម្រេចបាននូវរូបរាងស្ថាបត្យកម្មលំដាប់អន្តរជាតិតែមួយគត់។
ការជ្រើសរើសពណ៌ទាន់សម័យ និងយូរអង្វែង បកស្រាយពីរចនាបថសិល្បៈតែមួយគត់របស់ខុនដូ The Heartland បង្កើតជានិមិត្តរូបមួយនៃទីក្រុងភ្នំពេញ។
អំពីអ្នកអភិវឌ្ឍន៍គម្រោង
ព្រីនស៍ រៀល អ៊ីស្ទេត
ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ2015 ដើម្បីចាប់យកឱកាសអភិវឌ្ឍលើវិស័យអចលនទ្រព្យនៅកម្ពុជាដែលកំពុងរីកចម្រើនឥតឈប់ឈរ។
បន្ទាប់ពីមានការរីកចម្រើនជាបន្តបន្ទាប់ជាច្រើនឆ្នាំ គ្រុបបានចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ សួនកម្សាន្ត ហាងលក់រាយ ផ្សារទំនើបជាដើម ដើម្បីបង្កើតបានជាខ្សែច្រវាក់ផ្គត់ផ្គង់ប្រទាក់ក្រឡាគ្នានៅក្នុងវិស័យអចលនទ្រព្យកម្ពុជា។


រង្វាន់កិត្តិយសក្រុមហ៊ុន
សមិទ្ធផលដែលយើងសម្រេចបាន
ព្រីនស៍ រៀល អ៊ីស្ទេត ទទួលបានពានរង្វាន់ជាច្រើនក្នុងកន្លងឆ្នាំមកនេះ។ កំណត់ត្រាដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះគឺ ក្រុមហ៊ុនបានទទួលពានរង្វាន់ “ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត” និង “ក្រុមហ៊ុនអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត” ក្នុងឆ្នាំ 2023 ។